ខ្ញុំសូមអរគុណពីចម្ងាយដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសដែលបានជូនពរដល់ខ្ញុំ និងគណៈប្រតិភូកម្ពុជា ក្នុងរយះពេលនៃការចូលរួមប្រជុំពិសេសថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក។

 

ខ្ញុំសូមកោតសរសើរ ចំពោះបងប្អូនជនរួមជាតិ ពិសេសក្មួយៗយុវជនដែលបានតាមដានដោយយកចិត្តទុកដាក់ចំពោះការវិវត្តន៌នៃ កិច្ចប្រជុំនេះ ដែលនេះបង្ហាញដោយមោទនៈភាពថា ប្រជាជនយើងចាត់ទុកកិច្ចការក្នុងប្រទេស និងក្រៅប្រទេសជាកិច្ចការដែលខ្លួនត្រូវដឹងក្នុងនាមជាម្ចាស់ឆ្នោត និងម្ចាស់ប្រទេស។

ថ្ងៃនេះខ្ញុំ និងប្រតិភូត្រូវវិលត្រឡប់ទៅប្រទេសវិញ ដែលតាមគំរោងនឹងទៅដល់ភ្នំពេញនៅយប់ ថ្ងៃសុក្រទី១៨ កុម្ភះ បន្ទាប់ពីការធ្វើដំណើរជាង ២០ ម៉ោង៕