នៅម៉ោង ៧ ល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានរៀបចំព្រះរាជពិធីលៀងសាយភោជន៌ថ្វាយជាកិត្តិយសដល់ ព្រះអង្គម្ចាស់ក្សត្រីយ៌ នៃព្រះរាជាណាចក្រថៃ សិរិនទថន នៅវិមានសន្តិភាព

បន្ទាប់ពីព្រះអង្គបានជួបពិភាក្សាការងារជាមួយ សម្តេចតេជោ កាលពីព្រឹកមិញនេះ នៅក្នុងព្រះរាជដំណើរយាងមកបំពេញទស្សនៈកិច្ចជាផ្លូវការរបស់ព្រះអង្គមកកាន់ ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃនេះ។

ព្រះអង្គម្ចាស់ក្សត្រីយ៌ សិរិន្ទថន បានយាងមកមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ កុម្ភៈ ឆ្នាំ ២០១៦។ នៅអំឡុងពេលបំពេញព្រះរាជទស្សនៈកិច្ចនេះ ព្រះអង្គម្ចាស់ក្សត្រីយ៌នឹង យាងចូលរួមក្នុងព្រះរាជពិធីសម្ពោធ មណ្ឌលសុខភាពនៅខេត្តរតនគិរី និងស្លាកឈ្មោះថ្មីនៃ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ខេត្តកំពង់ធំ និងនៅថ្ងៃ ២៣ កុម្ភៈ ស្អែកនេះ ព្រះអង្គនឹងយាងចូលរួមជាមួយ សម្តេច តេជោ ហ៊ុន សែន សម្ពោធបើកការដ្ឋានសាងសង់ វិទ្យាស្ថានបច្ចេកវិទ្យា នៅខេត្តកំពង់ស្ពឺ ដែលជាវិទ្យាស្ថានស្ថិតក្រោមគម្រោងព្រះរាជអំណោយរបស់ព្រះអង្គម្ចាស់ក្សត្រីយ៌ ផងដែរ។

កម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះអង្គម្ចាស់ក្សត្រីយ៌ សិរិនថន ដែលព្រះអង្គបានបរិច្ចាគថវិកា និងពេលវេលាដ៏មានតម្លៃយាងមកបំពេញទស្សនកិច្ច និងផ្តល់ជាអំណោយមនុស្សធម៌ផ្សេងៗរួមទាំង វិទ្យាស្ថានបច្ចេកវិទ្យានៅកំពង់ស្ពឺ ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ តាមរយៈព្រះរាជសកម្មភាពនេះ គឺបានបង្ហាញនូវការរួមចំណែកក្នុងការជួយកសាងកម្ពុជា និងពង្រឹងនូវទំនាក់ទំនង មិត្ត្តភាព កម្ពុជា-ថៃ រឹតតែមានភាពល្អប្រសើរ ដែលបានផ្ដល់ផលប្រយោជន៍ជាច្រើនចំពោះប្រជាជននៃប្រទេសទទាំងពីរទៀតផង។

ពិធីលៀងព្រះសាយភោជន៌បានដំណើរការប្រកបដោយបរិយាកាសរីករាយ មិត្តភាព និងស្និទ្ឋស្នាលបំផុត។ នៅថ្ងៃស្អែកនេះសម្តេចតេជោ និង ព្រះអង្គម្ចាស់ក្សត្រីយ៌នឹងយាង អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់វិទ្យាស្ថានបច្ចេកវិទ្យា នៅខេត្តកំពង់ស្ពឺជាបន្តទៀត៕