ឱកាសពិសេសសំរាប់យុវជន យុវនារី និងប្រជាពលរដ្ឋកម្ពុជាបានមកដល់ហើយ ! កម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជា” I am a Role Model ចាប់ទទួលការចុះឈ្មោះ និងឯកសារប្រកួតប្រជែងចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦ នេះ។ សូមយុវជន យុវនារី និងប្រជាពលរដ្ឋ ជ្រើសរើសវីដេអូ ឬ ឯកសារប្រធានបទណាដែលចង់ចូលរួមប្រកួត។

នៅរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០១៥ នៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។

នៅរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីនៅក្នុងពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០១៥ ។

កាលពីជំនាន់សង្រ្គាមគឺយុវជនគ្មានឱកាសធ្វើអ្វីក្រៅពីការត្រៀមខ្លួនចូលធ្វើកងទ័ព ហើយអ្នកដែលមិនបានចូលធ្វើកងទ័ពក៏ត្រូវរងនូវផលប៉ះពាល់យ៉ាងខ្លាំងដោយសារសង្រ្គាម។ អ្វីដែលយើងកំពុងឃើញស្រាប់គឺ សង្រ្គាមកាប់សម្លាប់នៅមជ្ឈឹមបូព៌ាសព្វថ្ងៃ កំពុងបំផ្លាញអាយុជីវិតយុវជន និងអនាគតរបស់ពួកគេ។

នៅព្រឹកថ្ងៃទី ៣០ ខែ មីនា នេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ “វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន អម្ពវ័នជំនីក” មួយខ្នង កម្ពស់ ៣ជាន់ ស្មើ ២៤បន្ទប់ និងស្ពានមួយខ្សែប្រវែង ១៨០ម៉ែត្រ នៅក្នុងឃុំជំនីក ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ។