សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកនិងភ្លើងសន្សំសំចៃ
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទទួលសា្វគមន៍ ប្រធានាធិបតីកូរ៉េខាងត្បូង និងភរិយា
សម្តេចតេជោ ហ៊ុន សែន អញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់វិទ្យាល័យចាំយាមនៃខេត្តកោះកុង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាត្តិអោយក្រុមហ៊ុន លី យ៉ុងផាត់ តបណ្តាញទឹកពីប្រទេសថៃមកផ្គត់ផ្គង់ខេត្តកោះកុង
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីជាង១ម៉ឺននាក់នៅ ខេត្តកោះកុង
សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចុះសួរសុខទុក្ខនិងជួយកុមារីរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី

ព្រឹកនេះធ្វើការនៅផ្ទះ រាសី ឡើងដោយប្រពន្ធចូលមកថតរូបជាមួយនៅក្នុងការិយាល័យតែម្តង។ សុំទោសពេលណាខ្ញុំពិនិត្យនិងចុះ ហត្ថលេខាលើឯកសារនៅផ្ទះខ្ញុំ តែងស្លៀកខោជើងខ្លីនិងអាវដៃខ្លី។

ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្តដល់អ្នកវិនិយោគមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានធ្វើការកែសម្រួលស្ថាប័នមានសមត្ថកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ដើម្បីសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែង ដើម្បីវិនិយោគគិន និងពាណិជ្ជករទទួលបានផលប្រយោជន៍កាន់តែច្រើនឡើង

នៅក្នុងពិធីជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករជាងមួយម៉ឺននាក់ នៅភូមិ ព្រៃរកា ឃុំឆកឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីព្រឹកមិញថ្ងៃទី ២០ ខែកុម្ភះ ឆ្នាំ ២០១៩ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ស្វាគមន៍គ្រប់វិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក សូមអញ្ជើញចូលមករកស៊ីវិនិយោគនៅកម្ពុជាក្រោមដំបូលសន្តិភាព លទ្ធិប្រជាធិបតេយ្យ

នៅព្រឹកមិញនេះ បន្ទាប់ពីអញ្ជើញជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយកម្មករ ១១,២២៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤ ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia)នៅភូមិព្រៃរកា ឃុំឆកឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល រួចហើយនោះ

នៅព្រឹកថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនីប្រមាណ ១១,២២៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia) ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។ រោងចក្រដែលបានអនុញ្ញាតអោយកម្មករ កម្មការិនី បានជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ គឺមកពីរោងចក្រសហគ្រាសក្នុងស្រុកអង្គស្នួលចំនួន៣៣ និងក្រុងតាខ្មៅចំនួន១។