សារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក​ និងតាមរយៈអ៉ិនធេីណេតអនឡាញក្នុង​និងក្រៅប្រទេស​គ្រប់ប្រភេទ
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ជូនប្រធានាធិបតីស្រីលង្កា
ប្រជាពលរដ្ឋខ្មែរនៅអ៊ឺរ៉ុបទទួលស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន យ៉ាងកក់ក្តៅជាទីបំផុត
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស
អង្គការពាណិជ្ជកម្មពិភពលោក(WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វីស
ប្រជាពលរដ្ឋខ្មែររស់នៅសហគមន៍អឺរ៉ុបទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន យ៉ាងកក់ក្តៅជាទីបំផុត

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ នៅវិមានប្រធានាធិបតីនៃប្រទេសតាជីគីស្ថាន (Tajikistan) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលជួបសំដែងការគួរសម និងពិភាក្សាជាមួយ ឯកឧត្ដម អ៊ី ម៉ូ ម៉ាលី រ៉ាម៉ុន (Emomali Rahmon) ប្រធានាធិបតី នៃសាធារណរដ្ឋតាជីគីស្ថាន។

នៅវេលាម៉ោង១៨:៥៥នាទី ម៉ោងនៅប្រទេសតាជីគីស្ថាន (Tajikistan) ត្រូវនឹងម៉ោង២០:៥៥ នាទី ម៉ោងនៅរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់ទីក្រុង Dushanbe, Tajikistan ប្រកបដោយសុវត្ថិភាពហើយ

ចៅស្រីខ្ញុំនឹកជីតាពេកខំជិះ យន្តហោះមករង់ចាំជីតានៅប្រទេសហុងគ្រី។ ព្រឹកនេះនាំចៅចូលក្នុងគណៈប្រតិភូសំដែងការគួរសមជាមួយប្រធានាធិបតីនិងប្រធានសភា

នៅព្រឹកថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០១៩នេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយប្រធានាធិបតីនៃប្រទេសហុងគ្រីរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនវសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានជួបពិភាក្សាការងារជាបន្តជាមួយលោក ឡាស្លូ ម័រវៀវ៍ (Laszlo Kover) ប្រធានសភានៃប្រទេសហុងគ្រី។

នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក យ៉ាណូស អាឌែរ (Janos Ader) ប្រធានាធិបតីនៃប្រទេសហុងគ្រី។ ក្នុងជំនួបនោះ លោកប្រធានាធិបតីហុងគ្រីបានស្វាគមន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី